This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

សូមអធ្យាស្រ័យ និង សូមអភ័យទោស ចំពោះម្ចាស់ប្រភពពត៌មាន ដែលខ្ងុំបានដក់ស្រងពត៌មាន ។ ក្នុងគោលបំណងចែកចជូនកូនខ្មែរអោយបានដឹង មិនមែនជាជំនួញរបស់ខ្ងុំបាទទេ។

Tuesday, May 6, 2014

កសិកម្ម

ដំណាំស្ពៃចង្កឹះ



 
        ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជា​ច្រើនដែលកសិករ​យើង​ និយមចូលចិត្តដាំព្រោះវាជា បន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការ​ធ្វើម្ហូបអាហារបានច្រើនមុខដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។ ដំបូងឡើយគេច្រើនតែដាំ​វា​​នៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្នស្ពៃចង្កឹះបានក្លាយទៅជា​ប្រភេទ​បន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិតជាច្រើនតំបន់ ហើយដំណាំលាត​សន្ធឹង​លើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវវស្សសាជាទូទៅស្ពៃចង្កឹះ អាចលូត​លាស់​​បានស្ទើរគ្រប់រដូវ ប៉ុន្តែ នៅរដូវត្រជាក់វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំ​សូវ​មានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។
ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជាៈ ដីខ្មៅដីក្រហម​​​​           ដី​ល្បាយ ខ្សាច់ និងដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ជាពិសេសដីដែល​សំបូរ​ទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿន ទទួលបានទិន្នផលខ្ពស់។ វាសំបូរទៅដោយ ជីវជាតិច្រើនដូចជាៈ ជាតិប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំងជាតិ​រ៉ែ​ផ្សេងៗទៀតដូចជាៈ ជាតិកាល់ស្យូម ដែក ផូស្វ័រ និងជាតិប៉ូតាស្យូម ។ល។ចុចទីនេះអានបន្ត

ដំណាំស្ពៃក្តោប

ដំណាំស្ពៃក្តោប
I. ស្ថានភាពទូទៅ 
       ស្ពៃក្តោបជាដំណាំមួយប្រភេទដែលមានប្រភពកំណើតមក ពីទ្វីបអឺរ៉ុប។ ជាយូរយារកន្លងមកដំណាំនេះត្រូវបានគេដាំនៅក្នុងតំបន់
អឺរ៉ុបប៉ែកខាងកើតនិងតំបន់មួយចំនួនក្នុងទ្វីបអាហ្រ្វីប។ ក្រោយមកដោយវិទ្យាសាស្ត្របង្កាត់ ពូជជឿនលឿន គេបានបង្កាត់ពូជតំរូវទៅតាមតំបន់ដាំដុះ ដំណាំប្រភេទនេះស្ថិតនៅក្នុង គ្រួសារ Gruciferaeក្នុងអំបូរ Brassica Oleracea។ ស្ពៃក្តោបជាទូទៅចែកចេញជា ៣ប្រភេទ ទៅតាមពណ៍នៃស្លឹក ៖ 
      -ពូជស្លឹកពណ៌ស្វាយ 
      -ពូជស្លឹកពណ៌ស 
      -ពូជស្លឹកពណ៌ក្រហម 
       ការនិយមដាំនៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ គឺពូជឈ្មោះ KK Grossផលិត ដោយក្រុមហ៊ុន Takiiseed Companny ។ នៅពេលថ្មីៗនេះ នៅប្រទេសភីលីពីនគេនិយម ដាំពូជឈ្មោះ Rareball ដែលផលិតដោយក្រុមហ៊ុន Kaneco Seed Company នៃប្រទេស ជប៉ុន។ គ្រាន់ពូជមានភាពល្អិតៗទំងន់១ក្រាម មានចំនួន ២០០-៣០០ គ្រាប់ដើម្បីដាំ១ហ.ត គេប្រើគ្រាប់ពូជចំនួន ៣៥០-៤០០ ក្រាម។
ចុចទីនេះអានបន្ត

ការដាំត្រកួន

ការដាំត្រកួន . លក្ខណទូទៅរបស់ត្រកួន        ត្រកួនជារុក្ខាជាតិត្រូវការពន្លឺថ្ងៃ និងទឹកគ្រាប់គ្រាន់។វាអាចដុះលូតលាស់លើដីគ្រប់ប្រភេទ ជាពិសេសដី ល្បាយខ្សាច់ដែលមាន ជីជាតិ។ យើងអាចដាំវាបានគ្រប់រដូវទាំងនៅលើដី និងក្នុងទឹក។តើមានហេតុផលល្អៗអ្វីខ្លះនាំឲ្យយើងដាំត្រកួន? 1.     មានជីវជាតិច្រើនសម្រាប់ចិញ្ចឹមរាងកាយ 2.    ងាយស្រួលដាំថែទាំ និងងាយស្រួលយកនាំទៅទីផ្សារ 3.     ឆាប់បានប្រមូលផល និងប្រមូលផលបានច្រើនដង 4.     អាចដាំដុះបានលើដីគ្រប់ប្រភេទ និងគ្រប់រដូវឲ្យតែមានទឹកគ្រប់គ្រាន់....ចុចទីនេះអានបន្ត
១. ​ការជ្រើសរើស​ពូជ ​និង​ការត្រៀម​ពូជ​ដាំ​
​ ​ល្ហុង​ដែល​គាត់​ដាំ ជា​ពូជ​ដែល​ជ្រើសរើស និង​រក្សា​ទុក​ដោយ​ខ្លួនឯង ។ ចំពោះ​លក្ខណៈ​ពូជ​ដែល​គាត់​ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើ​មិនដាច់ដើម​មាន​សុខភាព​ល្អ ។ នៅពេល​ដែល​ផ្លែ​ទុំ​ល្អ គាត់​ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬសំដិល​រហូត​ស្ងួត (២-៣ ថ្ងៃ) ទើប​យក​ទៅ​ច្រក​កែវ​ទុក ។​
២.​ ការ​បណ្តុះ​កូន.........ចុចទីនេះអានបន្ត

Friday, May 2, 2014

ដំណាំស្ពៃចង្កឹះ




        ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជា​ច្រើនដែលកសិករ​យើង​ និយមចូលចិត្តដាំព្រោះវាជា បន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការ​ធ្វើម្ហូបអាហារបានច្រើនមុខដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។ ដំបូងឡើយគេច្រើនតែដាំ​វា​​នៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្នស្ពៃចង្កឹះបានក្លាយទៅជា​ប្រភេទ​បន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិតជាច្រើនតំបន់ ហើយដំណាំលាត​សន្ធឹង​លើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវវស្សសាជាទូទៅស្ពៃចង្កឹះ អាចលូត​លាស់​​បានស្ទើរគ្រប់រដូវ ប៉ុន្តែ នៅរដូវត្រជាក់វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំ​សូវ​មានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។
ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជាៈ ដីខ្មៅដីក្រហម​​​​           ដី​ល្បាយ ខ្សាច់ និងដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ជាពិសេសដីដែល​សំបូរ​ទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿន ទទួលបានទិន្នផលខ្ពស់។ វាសំបូរទៅដោយ ជីវជាតិច្រើនដូចជាៈ ជាតិប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំងជាតិ​រ៉ែ​ផ្សេងៗទៀតដូចជាៈ ជាតិកាល់ស្យូម ដែក ផូស្វ័រ និងជាតិប៉ូតាស្យូម ។ល។
១.ការជ្រើសរើសពូជៈ
ពូជជាកត្តាមួយយ៉ាងសំខាន់ ដែលអាចកំណត់ទិន្នផល ។ដូច្នេះយើងត្រូវការ​ស្គាល់​ពូជ ឲ្យបានច្បាស់លាស់មុនធ្វើការដាំដុះ។ នៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ​បច្ចេក​វិទ្យា​​នៃការ បង្កាត់ពូជនៅមានកំរិតទាប ដូចនេះកសិករយើងតែងតែ ទុកពូជដោយខ្លួន​ឯងគឺជាពូជក្នុង ស្រុកពូជនេះពូជទាន់ទទួលបានទិន្នផលខ្ពស់ ដូចពូជបង្កាត់ឡើយ។​នៅប្រទេសកម្ពុជាយើង លក្ខខណ្ឌអាចទុកពូជបានគឺ នៅរដូវរំហើយចំពោះ​រដូវវស្សា​ការ​ទុកពូជមិនអាចធ្វើទៅបាន ទេព្រោះទឹកភ្លៀង និងអាកាសធាតុមានឥទ្ធិពលអាក្រក់​ដល់ការបន្តពូជរបស់ស្ពៃ។ គ្រាប់ពូជ ដែលត្រូវជ្រើសរើសយកមកដាំ ត្រូវមានលក្ខណៈ​ដូចខាងក្រោមៈ
-ដុះលូតលាស់សមស្រប នឹងតំបន់ផលិត ហើយមិនប្រកាន់រដូវ
-ផ្តល់ទិន្នផលខ្ពស់ រយៈពេលលូតលាស់ខ្លី
-ពេញនិយម ក្នុងការប្រើប្រាស់លើទីផ្សារ
-ធន់ទ្រាំនឹងជម្ងឺ សត្វល្អិតបំផ្លាញ
-គ្រាប់ពូជសុទ្ធគ្មានជម្ងឺ សត្វល្អិតបំផ្លាញ ភាគរយដំណុះខ្ពស់
២.ការរៀបចំដីៈ
ដំណាំបន្លែ ទាមទារការរៀបចំដីឲ្យបានល្អ គឺដីស្ងួតភ្ជួរអោយបានជ្រៅ រាស់បំបែកដី ឲ្យម៉ត់ ធ្វើយ៉ាងណាឲ្យដីធូរ ងាប់ស្មៅចង្រៃ និងសត្វល្អិតរស់នៅក្នុងដី ។ កាលណារៀប​ចំដី មិនបានត្រឹមត្រូវ បណ្តាលឲ្យកើតជម្ងឺ និងសត្វល្អិតបំផ្លាញច្រើនជានិច្ចជាកាល​ដំណាំ​ប្រភេទ នេះត្រូវការទឹកជាប្រចាំ ដូចនេះចំការស្ពៃត្រូវមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ទោះជាតំបន់ទំនាប់វាលរាប និងខ្ពង់រាបក៏ដោយ។
ក.ការរៀបចំថ្នាលសាបកូនៈ
-ការធ្វើថ្នាលសាបកូនៈរដូវប្រាំង យើងត្រូវជ្រើសរើសដីមានជីជាតិល្អ ឆ្ងាយពីម្លប់​ឈើ ស្ថិតនៅក្បែផ្ទះ និងមានរបងការពារត្រឹមត្រូវ។ ដំបូងត្រូវភ្ជួរនិងកាប់ដីឲ្យជ្រៅហាល​ដីឲ្យស្ងួត រយៈពេលពី ៣ទៅ ៧ថ្ងៃ ក្រោយពីដីស្ងួតហើយត្រូវវាយ ឬរាស់បំបែកដីឲ្យម៉ត់​លើកជាថ្នាល ដែលមានទទឹងពី ៦០ទៅ៨០ស.មកម្ពស់ពី១០ទៅ១៥សម​បណ្តោយផ្អែក​ទៅតាមស្ថានភាព ជាក់ស្តែងរបស់ដី ចន្លោះថ្នាលពី ៣០ទៅ៤០សមកៀរពង្រាបដីឲ្យ​ស្មើ​​ល្អធានារក្សាសំណើម បានយូរ ធ្វើឲ្យកូនស្ពៃលូតលាស់ស្មើគ្នាល្អ។
-ការធ្វើថ្នាលសាបកូននៅរដូវវស្សា មិនខុសពីរដូវប្រាំងឡើយ តែយើងត្រូវរក​ទីកន្លែង ទួលខ្ពស់មិនជាំទឹក ក្រោយពេលភ្លៀងត្រូវភ្ជួរ ឬ កាបដីហាលឲ្យបានយូរថ្ងៃ ជាងរដូវប្រាំង ហើយ ត្រូវមានគំរបការពារភ្លៀងគ្របដីឲ្យស្ងួតចន្លោះពី៧ថ្ងៃ ជ្រួយដី​ហាល​ឲ្យបានច្រើនសារ បន្ទាប់មកលើកជារងឲ្យបានខ្ពស់ពី១៥​ទៅ២០ស.មទទឹង​ពី៨០ទៅ១០០ស.មចន្លោះពីថ្នាល មួយទៅថ្នាលមួយ ពី៣០ ទៅ ៤០ ស.ម ថ្នាលសាប​កូន​ត្រូវកៀវដីឲ្យបានស្មើរមាន ប្រឡាយបញ្ចេញទឹក។
ខ.ការរៀបចំដីសម្រាប់ស្ទូងៈ
-នៅរដូវវស្សាៈ ការរៀបចំថ្នាលសម្រាប់ស្ទូង គឺត្រូវភ្ជួរដីឲ្យបានជម្រៅពី១៥ទៅ​២០សម ហើយហាលដីឲ្យស្ងួតរយៈពេលពី៥ទៅ៧ថ្ងៃទើបរាស់បំបែក​ដីប្រមូលយក​ស្មៅចេញបន្ទាប់ មកហាលដីឲ្យបាន២ទៅ៣ថ្ងៃ។ ក្រោយមកទៀតភ្ជួរប្រែដី ហាលឲ្យ​បាន​រយៈពេល ៣ទៅ៥ ថ្ងៃទើបរាស់ និងកៀរឲ្យស្មើរល្អ។
-របៀបលើករងៈ គេលើករង ដោយប្រើនង្គ័ល គោភ្ជួរផ្គុំគ្នា។ ម្យ៉ាងទៀតលើកដោយ ប្រើចបឆាយតាមបណ្តោយខ្សែបន្ទត់ ក្រោយពីភ្ជួរផ្គុំ ឬ លើកដោយចបហើយត្រូវកៀររង នីមួយៗឲ្យស្មើរគ្នា ក្បាលរងត្រូវឲ្យត្រឹមគ្នាដែលមានទទឹងពី ៨០ទៅ១០០ស.ម​បណ្តោយ ជាការេល្អត្រូវមានប្រវែង ១០-២០ ម៉ែត្រ កម្ពស់រងពី១៥ទី២០សម។
-រដូវប្រាំងៈ ការរៀបចំដីស្ទូងនៅរដូវប្រាំង គឺធ្វើឡើងផ្សេងៗពីគ្នាទៅតាមប្រភេទដីនិង តំបន់ដាំដុះ នៅតំបន់ដីល្បប់តាមមាត់ទន្លេ ក្រោយពីទឹកស្រកផុត ដីចាប់ផ្តើមស្ងួត៥០%គេ ត្រូវភ្ជួរហាលដី ដោយនង្គ័លគោរយៈ​ពេល ទៅ៥ថ្ងៃក្រោយមករាស់បំបែកឲ្យម៉ត់និងធ្វើឲ្យ បានច្រើនលើកបន្ទាប់​មកហាល​ដីរយៈពេល២ទៅ ៣ថ្ងៃឲ្យដីស្ងួតងាប់ស្មៅហើយប្រមូលយក ស្មៅនិងសំរាមដុតចោល។ បន្ទាប់មកទៀតទើបភ្ជួរប្រែដីនិងរាស់ជាបន្តបន្ទាប់គឺឲ្យបានចំនួន ២ទៅ៣លើក ឲ្យម៉ត់​ល្មម និងធវើឲ្យទឹកជ្រាបបានរហ័ស។ ចំពោះដីមិនលិចទឹកត្រូវរាស់ ប្រមូលយកស្មៅ និងកាកសំណល់ផ្សេងៗចេញ បន្ទាប់មកចាក់ផ្តើមភ្ជួរហាលដីឲ្យបាន៣ទៅ ៤ថ្ងៃ ក្រោយ​ មកកិនបំបែកដីឲ្យម៉ត់ហើយរាស់ជ្រួយដីឲ្យធូរឡើងវិញទើបភ្ជួរប្រែដីនិងហាលដី ចោល​រយៈពេល ៥ទៅ៧ថ្ងៃ។ នៅពេលដីស្ងួតចាប់ផ្តើមភ្ជួររាស់ដីឲ្យស្មើរចំនួន២ទៅ៣លើក បន្ទាប់មកចាប់ផ្តើមលើករង ដែលមានទទឹងនិងបណ្តោយដូចគ្នាទៅនឹងរដូវវស្សា​ប៉ុន្តែ​កម្ពស់ រងពី១០ទៅ១៥ស.ម។ រងនីមួយៗត្រូវមានស.មភាពស្មើគ្នា។
៣.បច្ចេកទេសដាំដុះ :
ដំនាំស្ពៃចង្កឹះគេអាចដាំបានពី ២វិធីគឺៈ ការសាបកូនហើយដកទៅស្ទូងនិងការព្រួស ដោយគ្រាប់ផ្ទាល់ក៏បាន។
ក.របៀបសាបគ្រាប់ពូជៈ
មុនពេលសាបគ្រាប់ពុជត្រុវយកជីកំប៉ុស្តឬជីលាមកសត្វចំនួន២បង្កី ឫ៣០គក្រទៅ​បាច លើថ្នាលដែលមានផ្ទៃដី ១០ទៅ១៥ម២ រួចហើយយកជី១៥.១៥.១៥ចំនួន​២០០​ក្រាម​ឬប្រាំ ស្លាបបាយ និងថ្នាំFuradan 3H ចំនួន៥០ក្រាមទៅបាចពីលើថ្នាល​ហើយ​រាស់​លុបទៅក្នុងដី ក្រោយមកស្រោចទឹកឲ្យជោគគ្រាប់ពូជត្រូវយកមក​ត្រាំជាំមួយទឹក​ ដែលបានលាយជាមួយថ្នាំ Captan៥ក្រាមលាយជាំមួយទឹក១លីត្រត្រំារយៈពេល​១០នាទី​ បន្តាប់មកស្រង់ហាលគ្រាប់ឲ្យ ស្រស់ទឹកទើបយកទៅសាប។ ត្រូវប្រើគ្រាប់​ពូជចំនួនពី១៥ទៅ១៦ក្រាម ឬ១សា្លបព្រាបាយ ក្នុងផ្ទៃដី ១០ម៉ែតការេ។
ក្រោយសាបរួចហើយព្រាចកំណាត់ចំបើងស្ងួតខ្លីៗ ឲ្យពេញលើថ្នាលហើយស្រោច ទឹកឲ្យជោគ ទើបគ្របស្លឹកចេកពីលើ បន្ទាប់មកស្រោចទឹករាស់ថ្ងៃ គឺមួយថ្ងៃ ២លើក ព្រឹក ល្ងាច។ រយៈពេលក្រោយសាបចំនួន២យប់ត្រូវបកស្លឹកចេកនោះ​ចេញពេល​នោះកូនស្ពៃ ចាប់ផ្តើមដុះ។
ខ.របៀបស្ទូងៈ
ក្រោយពីសាបរយៈពេល ១៤ទៅ១៦ថ្ងៃ កូនស្ពៃមានសន្លឹក ៣កម្ពស់ពី ៨ទៅ១០សម កេអាចដកកូនស្ពៃទៅ ស្ទូងបាន ។ នៅមុនពេលដកកូនស្ពៃត្រូវស្រោចទឹកឲ្យជោគ​រយៈ​ពេល ២០ទៅ៣០នាទី ចំពោះថ្នាលសម្រាប់ស្ទួងដំបូងត្រូវយកជីធម្មជាតិ​ពុកផុយល្អ​ចំនួន​២បង្គី ស្មើ នឹង៣០គក្រ ជី១៥-១៥-១៥ចំនួន ២០ឥ ក្រាមស្មើនឹង២ខាំទៅបាច​លើ​រងប្រវែង១០ទៅ១៥ ម ហើយរាស់លុបទៅក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគ​ទើបស្ទូង​តាមក្រោយ។ ជាការល្អ ត្រូវស្ទូងពេលថ្ងៃរសៀលត្រជាក់។ រីឯចន្លោះគុម្ព និងចន្លោះជួរ​ដែលត្រូវស្ទូងគឺ២៥X២៥សម ក្រោយស្ទូង ហើយត្រូវស្រោចទឹកឲ្យជោគ។ ដើម្បីបន្ថយ​កំដៅ​ដីនិងការពារការហាប់ដីព្រម ទាំងអាចរក្សាសំណើមដីបានយូរ ចំាបាច់ត្រូវព្រាស់​ចំបើងស្ងួតឲ្យសព្វល្អពេលើផ្ទៃរងហើយ ស្រោចទឹក៣ ដងក្នុង១ថ្ងៃ ស្រោចក្នុងរយៈពេល​៣ ថ្ងៃក្រោយស្ទូង។
គ.របៀបដាំដោយសាបគ្រាប់ផ្ទាល់ៈ
ក្រោយពីការរៀបចំរងហើយ ត្រូវយកជីកំប៉ុស្ត និងជី ១៥ ១៥ ១៥ ចំនួនដូចខាងលើ មកព្រាចលើថ្នាល ហើយរោយថ្នាំ Furadan 3H ចំនួន ៣ ស្លាបព្រាបាយហើតរាស់​លុប​ទៅ ក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគ ។ ចំពោះគ្រាប់ពូជដែលត្រូវយកមកព្រួស​ត្រូវ​ព្រួស​ឲ្យ រង្វើលៗ ក្នុងកំរិតកន្លះស្លាបព្រាបាយ ស្មើនឹង ៨ ក្រាមលើផ្ទៃថ្នាល ១០ម២។ ក្រោយពីព្រួស ហើយត្រូវ ព្រាចកំណាត់ចំបើងស្ងួតពីលើទបស្រោចទឹកតាមក្រោយ។ ដើម្បីឲ្យកូនស្ពៃ ដុះស្មើគ្នាល្អ រយៈពេល២តៅ៣ ថ្ងៃដំបូង ត្រូវស្រោចទឹក៣ ដងក្នុង១ថ្ងៃ។ ក្រោយពេល កូនស្ពៃដុះបានរយៈពេល ៧ទៅ១០ ថ្ងៃគេ ត្រូវដក រំលោះកូនស្ពៃចេញខ្លះ​នៅត្រង់កន្លែង ដែលញឹកពេក គឺត្រូវរក្សាចំនួនដើមស្ពៃត្រឹមតែ ២០ ទៅ ២២ដើម/ម២។
៤.ការថែទាំៈ
ក.ការស្រោចស្រពៈ
ការស្រោចស្រពអាចធ្វើបានច្រើនរបៀបគឺ ស្រោចដោយប៉ោតមួយថ្ងៃស្រោច​២​លើក ព្រឹកល្ងាច ដំណាំស្ពៃចង្កឹះមិនត្រូវការទឹកច្រើនពេកទេតែវាត្រូវការ​ជាំប្រចំារៀង​ រាល់ថ្ងៃ។ បច្ចុប្បន្នកសិករអាចស្រោចស្រពដោយម៉ាស៊ីនគឺ ដាក់ជំពួយផ្កាឈូកបាញ់​ឲ្យជោគ១ថ្ងៃម្តង តែវីធីនេះធ្វើឲ្យដីឆាប់ហាប់កាលណាគេស្រោចដោយ​ម៉ាស៊ីនបាញ់​ចាំបាច់​ ត្រូវគ្របចំបើង ឲ្យក្រាស់។
ខ. កាដាក់ជីៈ
ស្ពៃចង្កឹះជាបន្លែដែលត្រូវការជាចាំបាច់នូវជីជាតិ អាសូត ផូស្វាតនិង ប៉ូតាស្យូមប៉ុន្តែ សេចក្តីត្រូវការនេះត្រូវបែងចែកទៅតាមដំណាក់កាលលូតលាស់របស់វា។ ប្រភេទបន្លែ​ស្លឹក ត្រូវការជាតិអាសូតច្រើនជាងគេដូច្នេះការដាក់ជីត្រូវធ្វើឡើងដោយ​អនុលោមទៅ​ តាមប្រភេទ ដីអាយុកាល និងប្រភេទជី។ ក្រោយសាបបានពី១០ទៅ១២ថ្ងៃ​ត្រូវយក​ជីអ៊ុយរ៉េចំនួន១ស្លាប ព្រាបាយលាយទឹក២០លីត្រស្រោចលើផ្ទៃរង១០ទៅ​១៥ម២រយៈ​ពេលមួយសប្តាហ៍ម្តងៗ។
គ. ការសំអាតស្មៅជ្រំដីពួនគល់ៈ
ស្មៅជាកត្តាចង្រៃយ៉ាងច្រើនគឺ វាជាជម្រកសត្វល្អិត ដណ្តើមទឹក ពន្លឺ និងជីជាតិពី ដំណាំ។ អ្នកត្រូវដកស្មៅចេញដោយប្រើកូនចបតូចៗ រយៈពេលពី ៧ទៅ ១០ថ្ងៃ ក្រោយ សាប ឬស្ទូង ត្រូវដកស្មៅជ្រំជ្រួយដី ឲ្យធូរ ដើម្បីរក្សាសំណើមបានល្អ។ មួយអាយុកាល របស់ស្ពៃអ្នកអាច ដកស្មៅចំនួន ២ទៅ ៣ លើក ។ ចំពោះការជ្រំជ្រួយដីធ្វើឡើងតែមួយ លើកតែប៉ុណ្ណោះ។
ឃ. អំពីសត្វល្អិត និង វិធានការការពារៈ
-អំពីជម្ងឺសំខាន់ៗ
ជម្ងឺដែលតែងតែកើតលើដំណាំស្ពៃចង្កឹះភាគច្រើនជាជម្ងឺផ្សិត និងជម្ងឺបាក់តេរី។ ជម្ងឺ នេះធ្វើឲ្យស្លឹកស្ពៃមានចំណុចអុចសៗហើយស្ងួតព្រមទាំងរលួយស្លឹកផ្នែកខាងលើក្រោយមក រីករាលពាសពេញផ្ទៃរង កូនស្ពៃជម្ងឺរលួយគល់ ស្ពៃដែលបណ្តាលមកពីបាក់តេរី​ភាគ​ច្រើន ធ្វើឲ្យរលួយធាងស្ពៃក្បែរដីនិងគល់។ លក្ខខណ្ឌដែលបណ្តាលឲ្យកើត​ជម្ងឺនេះ​គឺអាកាសធាតុ ក្តៅខ្លាំង ដីសើម ភ្លៀងធ្លាក់ច្រើន។
វិធានការការពារ និងកំចាត់
ត្រូវស្ទូងឲ្យរង្វើល ហាលដីឲ្យស្ងួតមុននឹងស្ទូងលាយ ថ្នាំនឹងគ្រាប់ពូជ មុនពេល សាប ដក ចោលហើយបាញ់ថ្នាំផ្សិតប្រភេទ Captan ឬBenomy1 កំរិតប្រើពី ២០ ទៅ ២៥ ក្រាម លាយទឹក ១៥ ទៅ ២០ លិត្រ មួយសប្តាហ៍ បាញ់ ២ដងហើយបន្ថយការ ស្រោចទឹកនិង ដាក់ជី ។
ង. អំពីសត្វល្អិត
ដង្កូវយោលទោងៈ
ដង្កូវប្រភេទនេះជាសត្រូវបំផ្លាញយ៉ាងខ្លាំងចំពោះដំណាំអំបូរស្ពៃជាពិសេសនៅរដូវ ប្រាំចាប់ពីខែធ្នូ ឬខែកុម្ភៈ រហូតដល់ខែមេសា។ វាស៊ីក្លរូភីល ដោយទុកតែភ្នាសសៗពេញ លើផ្ទៃស្លឹក មេអំបៅ វាតែងចេញមកពងនៅពេលយប់ នៅផ្នែកខាងលើស្លឹករយៈ​ពេល​២០ ទៅ ២៥ម៉ោង វានឹងញាស់បន្ទាប់មកចាប់ផ្តើមស៊ីបំផ្លាញ។
-សត្វចាគូៈ
ដំបូងជាមេចំណាស់ ពងដាក់លើដី ក្បែរគល់ដំណាំ ក្រោយពីពងរយៈពេល៣៥ទៅ ៤២ម៉ោងវានឹងញាស់ហើយចាប់ផ្តើមស៊ីឫសស្ពៃនៅក្នុងដីជាដំណាក់កាលដង្កូវរយៈពេល ១សប្តាហ៍ក្រោយមកវាចាប់ផ្តើមញាស់ទៅជាសត្វចាគូហើយហើរជាហ្វូងៗមកចោះជញ្ជក់ ស្លឹកធ្វើឲ្យស្លឹកស្ពៃធ្លុះលែងលូតលាស់។ លក្ខណៈរូបរបស់វាមានមាឌតូចស្លាបពណ៌ស ឬ លឿងអមបណ្តោយស្លាបប្រវែងមិនលើសពី២ម.ម។
-ដង្កូវកាត់ដើមៈ
មេអំបៅហើរពងដាក់គែមស្លឹក ក្បែរដី ក្រោយពីវាញាស់កូនដង្កូវទម្លាក់​ខ្លួនចូល​ទៅ​ក្នុង ដីនៅពេលយប់ ដង្កូវចេញពីដីហើយកាត់បំផ្លាញគល់ស្ពៃឬស្លឹកស្ពៃ។ ការបំផ្លាញ​របស់​ដង្កូវ ប្រភេទនេះធ្វើឲ្យបាត់បង់ចំនួនដើមជាច្រើនក្នុងមួយថ្នាលៗ។
-ចៃបៃតងៈ
ចៃប្រភេទជញ្ជក់យករុក្ខរសពីស្លឹកស្ពៃ ធ្វើឲ្យស្ពៃរួញលែងលូតលាស់។ សញ្ញា​សំគាល់ នៅពេលមានចៃនៅក្នុងចំការគឺ មានស្រមោចឡើង។
-វិធានការការពារ និងកំចាត់ៈ
វិធានការការពារតាមបែបជីវសាស្រ្តៈ ត្រូវជ្រើសរើសរដូវដំាដុះរៀបចំឲ្យបានល្អកំចាត់ ស្មៅស្រោចទឹកជាប្រចំាស្ទូង​តាមចន្លោះ​គុម្ពតាមការកំណត់ ឆ្លាស់មុខដំណាំប្រើវិធានការចំរុះ ការពារដំណាំ។ វិធានការកំចាត់​តាមបែបប្រើថ្នាំគីមីមានថ្នំាពុលជាច្រើនប្រភេទដែលត្រូវយក មកប្រើ ដើម្បីកំចាត់សត្វ​ល្អិតដូចជាថ្នាំ បេតេ (BT), វិតាហ្គ្រូ(Vitagro),ឌីភិល(Dipel), ហ្វូបបាក់ (Florback), សេដាប់បែលយូឌី (Cwd), សង់ដីរ(Zandor)សម្រាប់តែដង្កូវយោលទោង។ ក្រៅពីនេះ​គេ​ប្រើថ្នាំ ហ្វុយរ៉ាដង់ (Furadan 3H) មកបាចដោយប្រើក្នុងកំរិត ១៥០ ក្រាមលើ​ផ្ទៃដី ១០ទៅ ១៥ ម២ មុននឹងបាចត្រូវស្រោចទឹកឲ្យជោគជាមុន។
៥.ការបន្សុទ្ធពូជ និងទុកពូជៈ
ការបន្សុទ្ធពូជៈ
ដើម្បីឲ្យការផលិតនឹងរក្សាពូជស្ពៃចង្កឹះ នៅតែសុទ្ធល្អ អ្នកដាំដុះត្រូវអនុវត្តន៍ដូចជាៈ
-ស្ទូងស្ពៃចង្កឹះឲ្យរង្វើលចន្លោះគុម្ព ៤០x៤០ សម នៅពេលស្ពៃកំពុងលូតលាស់ត្រូវ ពិនិត្យពណ៌នៃធាង ស្លឹកទ្រង់ទាយធាង ស្លឹកមូល ទ្រវែងធាងពណ៌បៃតងខ្ចី​ធំផ្នែកខាង​គល់ ផ្នែកកធាងស្លឹករលាង ឈរត្រង់ អាយុចេញផ្កាក្រោយស្ទូងបានចំនួនពី​៣៧ទៅ​៤០ថ្ងៃ​ចំនួន ធាងសរុបពី១៤ទៅ១៦ធាង។បន្ទាប់មកទៀតត្រូវដាក់ផ្លាក់​សំគាល់របស់​ដើមនីមួយៗដោយ ឡែកពីគ្នា។
-នៅពេលស្ពៃចង្កឹះចាប់ផ្តើចចេញផ្កាដំបូងត្រូវបន្ថែមជី ១៥ ១៥ ១៥ ចំនួន២៥០ទៅ ៣០០ ក្រាមលើផ្ទៃដី ១០ ទៅ ១៥ម២ នៅតាមចន្លោះគុម្ព ហើយស្រោចទឹកអោយជោគ ជារៀងរាល់ថ្ងៃ រហូតដល់ផ្លែស្ពៃចាប់ផ្តើមទុំបានប្រមាណ ៥០% នៃចំនួនផ្លែក្នុងស្មែង​ទើប ទើបផ្អាកការស្រោចទឹក។
-ការប្រមូលផល
ការប្រមូលផលសម្រាប់ធ្វើបន្លែ គេអាចធ្វើការប្រមូលផលបាននៅពេលស្ពៃ​អាយុ​ក្រោម ១ខែ តែចំពោះការប្រមូលផលសម្រាប់ទុកពូជគឺត្រូវច្រូតយកដើម ស្ពៃមកហាល​ថ្ងៃឲ្យស្ងួត បន្ទាប់មកធ្វើការបោកបែន សំអាតគ្រាប់ ហើយហាលថ្ងៃអោយស្ងួត​រយៈ​ពេល​​២ទៅ ៣ថ្ងៃ ទើបច្រកចូលដប កញ្ចប់ក្រដាស់ ឬកញ្ចប់ក្រដាស់អាលុយមីញ៉ូម បិតជិតរក្សាទុកនៅកន្លែង ដែលមានអាកាសធាតុត្រជាក់ធម្មតា ហាមត្រូវកំដៅថ្ងៃ​និង​សើម។ ដប់និងកញ្ចប់នីមួយៗត្រូវ តែដាក់ឈ្មោះអោយបានត្រឹមត្រូវ។
ការទុកដាក់ពូជៈ
ដើម្បីអោយគ្រាប់ពូជល្អ រក្សាដំណុះបានយូមិនត្រូវហាលនៅក្រោម​កំដៅថ្ងៃផ្ទាល់​ឡើយ គឺហាលនៅក្រោមកំដៅដែលមានសំណាញ់ជារបាំងការពារកំដៅ។ ជាពិសេស​អ្នកហាលត្រូវ នៅក្រោមខ្យល់ឮស្ងួត។ ឧបករណ៍ទុកដាក់ពូជប្រភេទសម្ភារៈមិន​ចម្លង​សំណើមដូចជាៈ ដប កែវបិទជិត ក្រដាស់អាលុយមីញ៉ូម ក្រោយពីច្រកហើយត្រូវបិទ​ផ្ជិតមាត់ភ្លាមហើយត្រូវយក ទៅរក្សាទុកក្នុងកន្លែដែលមានកំដៅថេរល្អ ស្ងួត ពន្លឺថ្ងៃមិន​អាចចាំងចូលបាន។

ដំណាំស្ពៃក្តោប

ដំណាំស្ពៃក្តោប
I. ស្ថានភាពទូទៅ
       ស្ពៃក្តោបជាដំណាំមួយប្រភេទដែលមានប្រភពកំណើតមក ពីទ្វីបអឺរ៉ុប។ ជាយូរយារកន្លងមកដំណាំនេះត្រូវបានគេដាំនៅក្នុងតំបន់
អឺរ៉ុបប៉ែកខាងកើតនិងតំបន់មួយចំនួនក្នុងទ្វីបអាហ្រ្វីប។ ក្រោយមកដោយវិទ្យាសាស្ត្របង្កាត់ ពូជជឿនលឿន គេបានបង្កាត់ពូជតំរូវទៅតាមតំបន់ដាំដុះ ដំណាំប្រភេទនេះស្ថិតនៅក្នុង គ្រួសារ Gruciferaeក្នុងអំបូរ Brassica Oleracea។ ស្ពៃក្តោបជាទូទៅចែកចេញជា ៣ប្រភេទ ទៅតាមពណ៍នៃស្លឹក ៖
      -ពូជស្លឹកពណ៌ស្វាយ
      -ពូជស្លឹកពណ៌ស
      -ពូជស្លឹកពណ៌ក្រហម
       ការនិយមដាំនៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ គឺពូជឈ្មោះ KK Grossផលិត ដោយក្រុមហ៊ុន Takiiseed Companny ។ នៅពេលថ្មីៗនេះ នៅប្រទេសភីលីពីនគេនិយម ដាំពូជឈ្មោះ Rareball ដែលផលិតដោយក្រុមហ៊ុន Kaneco Seed Company នៃប្រទេស ជប៉ុន។ គ្រាន់ពូជមានភាពល្អិតៗទំងន់១ក្រាម មានចំនួន ២០០-៣០០ គ្រាប់ដើម្បីដាំ១ហ.ត គេប្រើគ្រាប់ពូជចំនួន ៣៥០-៤០០ ក្រាម។
II.បច្ចេកទេសដំាដុះ
      ១-ការជ្រើសរើសរដូវ
       ការជ្រើសរើសរដូវមានសារៈសំខាន់នៅក្នុងការដំាដុះដំណាំ ។ រដូវទាក់ទងនឹងសីតុណ្ហ- ភាពភ្លៀង សំណើម បរិយាកាសជំងឺ និងសត្វល្អិត។ ដំណាំស្ពៃក្តោបគេច្រើនតែដាំនៅរដូវ ត្រជាក់។ នៅប្រទេសកម្ពុជាយើងគេអនុវត្តន៍ពី ខែ តុលា ដល់ខែកុម្ភៈចន្លោះពេលនេះគឺ សីតុណ្ហភាពត្រជាក់ ពន្លឺថ្ងៃ និងចំណាំងរបស់ពន្លឺសមស្របសត្វល្អិត និងជំងឺមិនមានការ រាតត្បាតខ្លាំង។ ជំបោះពូជឈ្មោះ KK Cross មកពីជប៉ុនរដូវនេះសមស្របល្អជាងពូជ ឯ ទៀតៗ។
      ២-ការជ្រើសរើស និងរៀបចំដី
       ដំណាំស្ពៃក្តោប ជាប្រភេទដំនាំមួយត្រូវការដុះលូតលាស់លើប្រភេទដីធូរស្រទាប់ដំាដុះ ជ្រៅសំបូរទៅដោយជាតិមមោកព្រមទាំងសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗទៀត។ ដំណាំនេះគេរាប់បញ្ចូលទៅក្នុងក្រុមមិនធន់ទាំ្រនឹងដីសាស៊ីដគេរៀបចំដីដោយប្រើត្រាក់ទ័រ គោយន្ត ឬដោយនង្គ័លគោមុននឹងភ្ជួរគេរាស់ទុកដីឲ្យស្ងួតស្រទឹកហើយប្រមូលយកស្មៅ ឬ កាកសំណល់ចេញពីដីឲ្យស្អាត ទើបគេភ្ជួរលើកដំបូង ក្រោយពីភ្ជួរហើយគេត្រូវហាលដីនោះ រយៈពេលៗទៅ៣ថ្ងៃរាស់បំបែកដីឲ្យល្អិត ទើបភ្ជួរប្រែដីលើកទី២ក្រោយពីភ្ជួរហើយត្រូវហាល ដីនោះឲ្យស្ងួតល្អដើម្បីឲ្យស្មៅឬសត្វល្អិតចង្រៃងាប់ប៉ុន្តែចំពោះដីដែលកង្វះជាតិកំបោរគេបាច កំបោរចំនួន២៥០ទៅ៣៥០គ.ក្រ /ហ.ត ហើយរាស់លុបទៅក្នុងដី។ គេភ្ជួរនឹងរាស់ចំនួន២ ទៅ៣លើកឲ្យបានជ្រៅនិងឲ្យល្អិតធានាឲ្យមានបន្ទុកខ្យល់គ្របគ្រាន់ និងឲ្យទឹកជា្របបានល្អ រក្សាសំណើមដីបានយូរ។ ជាទូទៅការរាប់ចំដីដំណាំបន្លែ គឺដីស្ងួតនិងមានប្រភពទឹកគ្រប់- គ្រាន់ដើម្បីស្រោចស្រព។
      ៣-ការបណ្តុះកូន
       ដើម្បីធានាឲ្យកូនស្ពៃក្តោបដុះលូតលាស់ល្អគ្នាជំងឺ និងសត្វល្អិតបំផ្លាញ គេគួរតែ ជ្រើសរើសកន្លែង សំរាប់សាបកូនដែលមានលក្ខខណ្ឌដូចតទៅ។ដីមានជីជាតិនៅក្បែរប្រភព ទឹក ឃ្លាតឆ្ងាយពីចំការស្ពៃឯទៀត វាលស្រឡះមានពន្លឺគ្រប់គ្រាន់។ គេត្រូវភ្ជួរ ឬរៀបដីនោះ ឲ្យផុសល្អរើសយកស្មៅចេញ ហាលដីឲ្យស្ងួត វាយបំបែកដីឲ្យម៉ត់ល្អ ហើយបាចកំបោរ ស ចំនួន ២៥០ក្រាម លើផ្ទៃដី ២០ម២ ក្រោយមកលើករងឲ្យបានខ្ពស់គឺ ទទឹង ១មបណ្តោយ ១០ម កំពស់បី១៥-២០ស.ម ត្រូវយកជី១៥.១៥.១៥ចំនួន១៥០ក្រាមទៅបាចពីលើ ហើយ រាស់លុបជីនោះឲ្យកប់ទៅក្នុងដី(ហាមប្រើជីលាមកសត្វស្រស់មិនទាន់ពុក)ក្រោយមកទៀត យកថ្នាំប្រភេទ Furadan២០ ក្រាមនិងប្រភេទថ្នាំផ្សិតឈ្នោះ Mancozeb ឬOrthocideចំនួន ១៥ក្រាមទៅបាចលើថ្នាលនោះ ទើបគេសាបគ្រាប់ស្ពៃទៅក្នុងថ្នាលដោយប្រើទំងន់គ្រាប់ ចំនួន៣០០-៣៥០ក្រាម។ ក្រោយពីសាបហើយត្រូវយកកំទេចចំបើងស្ងួតកាត់ឲ្យខ្លីៗ បាច ពីលើឲ្យក្រាស់ល្មមហើយ ស្រោចឲ្យជោកទើបគ្របគំរបពីលើស្រោចទឹកពីរដងក្នុងមួយថ្ងៃ ស្រោចពេលព្រឹក និងពេលល្ងាច រយៈពេលពីរថ្ងៃក្រោយសាបត្រូវបើគំរបទាំងនោះចេញ ហើយគ្រប់សំណាញ់ពណ៌ខ្មៅក្រឡាញឹកឲ្យជិត ការពារកុំឲ្យពពួកសត្វល្អិតចូលបំផ្លាញ ដើម្បីឲ្យកូនស្ពៃដុះល្អគេចាប់ផ្តើមដកស្មៅ និងដករំលស់កូនស្ពៃចេញឲ្យរង្វើល ក្រោយពី សាបរយៈពេល៨-១០ថ្ងៃហើយស្រោចបំប៉នជីUrea ៤៦%ដោយប្រើកំរិត ១ស្លាបព្រា(១០ -១៥ក្រាម)លាយទឹក១៥-២០លិត្រ ស្រោចឲ្យជោគហើយស្រោចទឹកធម្មតាតាមក្រោយ។ ក្រោយមកពេលកូនស្ពៃអាយុ១៨-២០ថ្ងៃគេស្រោចទឹកធម្មតាតាមក្រោយUrea៤៦%ដដែល កំរិត១ស្លាបព្រា(១០-១៥ក្រាម)លាយទឹក១៥-២០លីត្រ ស្រោចឲ្យជោគនិងស្រោចទឹក ធម្មតាតាមក្រោយ។ អនុវត្តន៍តាមវិធីនេះរយៈពេល២០-២៨ថ្ងៃគេអាចដកកូនស្ពៃយកទៅ ដាំប៉ុន្តែមុននឹងយកទៅរយៈពេល២ថ្ងៃគេផ្អាកការស្រោចទឹកដើម្បីឲ្យកូនស្ពៃធន់ទ្រាំនិងការ កង្វះទឹកនិងធន់ នឹងកំដៅថ្ងៃដល់ពេលរៀបដកត្រូវស្រោចទឹកឲ្យជោគទើបគេដកកូនយក ទៅដាំគឺវាមានសន្លឹក៣-៤ កំពស់៨-១០ស.ម។ ចំពោះវិធីផ្សាំកូនវិញគេដកកូនស្ពៃមានអាយុ ១៤-១៦ថ្ងៃមានសន្លឹក២ គឺគេផ្សាំក្នុងកន្ទោង ឬស្បោងកៅស៊ូដោយក្នុងនោះមានលាយជីផេះ អង្កាម និងជីធម្មជាតិផុសល្អក្រោយពីផ្សំាក្នុងកន្ទោងហើយស្រោចទឹកជោគនិងគ្រប់ពេលថ្ងៃ រយៈពេល២ថ្ងៃទើបលែងគ្រប គឺបើចំហទាំងយប់ទាំងថ្ងៃលើកលែងតែពេលភ្លៀងទើបគ្រប គំរបការពារពីលើ។ក្រោយពីផ្សាំរយៈពេល១០-១២ថ្ងៃអាចដាំបាន។
      ៥-ការស្រោចស្រព
       ដំណាំអំបូរស្ពៃត្រូវការទឹកជាប្រចាំ ប៉ុន្តែវាមិនត្រូវការសំណើមដីខ្ពស់ពេលនោះ ទេជាមធ្យោមចន្លោះពី៨០-៨៥% ។គេស្រោចទឹកបានច្រើនវិធីគឺស្រោចដោយប៉ោតព្រឹក និងល្ងាច លើផ្ទៃដី១៥ម2 ក្នុង១ថ្ងៃជាមធ្យមពី៧០-៨០ លីត្រ។ ចំពោះការស្រោចដោយ ឧបករណ៍ម៉ាស៊ីនទំនើប ១ថ្ងៃគេបាញ់ម្តង ជាពិសេស នៅពេលល្ងាចជាការល្អ។ ចំពោះ ការស្រោចដោយបញ្ចូលផ្ទាល់គេធ្វើឡើងលើប្រភេទ ដីរាបស្មើនិងដំណាក់កាលស្ពៃក្តោប រួចហើយ។ ដំណាំនេះត្រូវការទឹកខ្លំាងក្នុងក្នុងដំណាក់កាលក្រោយដាំ ៤៥-៥០ថ្ងៃ។
      ៦-ការជ្រំជ្រួយដី
       ការជ្រំជ្រួយដីពូនគល់ មានគោលបំណងយ៉ាងសំខាន់គឺ ធ្វើឲ្យដីធូរខ្យល់ចេញចូល ព្រមទាំងរក្សាសំណើមបានយូរ ការជា្របទឹកបានរហ័សបន្ថយការការដុះស្មៅ។ មុនពេល ជ្រំដីគេត្រូវផ្អាកការស្រោចទឹកចំនួន១ថ្ងៃមុនហើយជំ្រជ្រួយដីឲ្យផុសនិងបន្ទាប់មកហាលដី នោះមួយថ្ងៃទៀតដើម្បីឲ្យស្មៅងាប់ក្រោយមកទើបគេស្រោចទឺកឲ្យជោគខ្លាំង។ ការជ្រំជ្រួយ ដីគេធ្វើឡើងជា ២លើក គឺលើកទី១ចំនួន ១០-១៥ថ្ងៃក្រោយដាំនិង លើកទី២ គឺ៣៥-៤០ ថ្ងៃក្រោយដាំក្រោយមកទៀតគេមិនជ្រំជ្រួយដីឡើយ គឺក្រាន់តែសំអាតស្មៅប៉ុណ្ណោះការពារ ការដាច់ឫសរបស់ស្ពៃពន្យារពេលក្តោប។
      ៧-ការប្រើប្រាស់ជី
       ដំណាំស្ពៃក្តោបត្រូវការជីយ៉ាងខ្លាំង ជាងដំណាំស្ពៃឯទៀត។ ក្នុងដំណាក់កាលនៅតូចវា ត្រូវការធាតុអាសូត (N) ច្រើនដើម្បីដុះលូតលាស់ទំហំស្លឹក និងចំនួនស្លឹកព្រមទាំងពន្លូតដើម ពិសេសគឺដំណាំមានពណ៌បៃតងខ្ចី។ ចំពោះធាតុផូស្វ័រ (P) ដំណាំត្រូវការជាបណ្តើរៗចាប់ តាំងពីដាំរហូតដល់ប្រមូលផល គឺធ្វើឲ្យស្លឹកក្រាស់ ដើមធំរឹងមាំ ពង្រីកប្រព័ន្ធឫឲ្យរឹតតែសកម្ម ដើម្បីការដឹកជញ្ជូនសាធាតុទឹក និងរ៉ែផ្សេងៗ។
       -មុនពេលដាំគឺទ្រាបបាត ជីធម្មជាតិ ១៥-២៥តោន ជី១៥.១៥.១៥ ចំនួន២០០ គ.ក្រ/ហ.ត។
       -ក្រោយពេលដាំរយៈពេល១៨-២០ថ្ងៃគេប្រើជី១៥.១៥.១៥ ចំនួន២០០គ.ក្រលាយ ជាមួយនឹងជីអ៊ុយរ៉េ ៤៦% ចំនួន៧០-៨០គ.ក្រ និងជីប៉ូតាស្យូម ៦០%ចំនួន១០០គ.ក្រក្នុងដី ១ហ.តលាយជាមួយគ្នាហើយលាយនៅចន្លោះគម្ពនិងលុបដីឲ្យជិតហើយស្រោចទឹកឲ្យ ជោគ។
       -ក្រោយដាំរយៈពេល៣០-៣៥ ថ្ងៃ ត្រូវដាក់ជីបំប៉នប្រភេទអ៊ុយរ៉េ ៤៦% ចំនួន៥០-៦០ គ.ក្រក្នុងមួយហ.តដោយលាយទឹកស្រោចឬដាក់តាមចន្លោះគុម្ពក្រោយទឹកស្រោចឬបញ្ចូល ទឹកភ្លាម ។
       -ក្រោយដាំរយៈពេល ៤៥ -៥០ ថ្ងៃ ត្រូវដាក់ជីជាលើកចុងក្រោយដោយប្រើភេទជី ១៥.១៥.១៥ ចំនួន១០០គ.ក្រ លាយជាមួយនឹងជីអ៊ុយរ៉េ ៤៦% ចំនួន៨០%និង ជីប៉ូតាស្យូម ចំនួន ៥០គ.ក្រ ហើយដាក់តាមចន្លោះជួរស្ពៃ បន្ទប់មកស្រោចឬបញ្ចូលទឹកភ្លាម។
III.ជំងឺនិងវិធានការពារ
      ១-អំពីជំងឺសំខាន់ៗ
       -ជំងឺពកឫស : ជាទូទៅគេប្រទះឃើញជំងឺនេះ តែងតែកើតនៅលើឫធ្វើឲ្យពក និង រួញ ស្លឹកពណ៌លឿងផ្នែកខាងក្រោម ហើយទុំជ្រុះស្លឹក ក្នុងដំណាក់កាលស្ពៃក្តោបនិងកំពុង ក្តោប ជំងឹនេះកើតរីករាលដាលពីដើម១ទៅដើម១ ដោយសារទឹកយ៉ាងរហ័សវាស្ថិតនៅក្រុមជំងឺ ផ្សិត គេត្រូវដកដើមនោះចេញហើយជ្រំដីហាលឲ្យស្ងួតត្រង់កន្លែងកើត និងបាចកំបោរទុក ចោល។
       -ជំងឺរលួយឫ : ធ្វើឲ្យលឿងស្លឹកក្រោមដើមទាំងនោះស្រពោនក្រោមមក ឫសទន់ រលួយប្រែពណ៌ទៅជាខ្មៅ ស្ពៃក្តោបមិនអាចលូតលាស់បានឡើយវាបំផ្លាញ់គ្រប់ដំណាក់ កាលលូតលាស់។ ក្រៅពីនេះនៅមានជំងឺជាច្រើនទៀតនៅក្រុមជំងឺផ្សិត ដូចជា Altermaria leaf spot. Downy Midewspot, White mold តែងតេបំផ្លាញ់គ្រប់ដំណាក់កាលលូតលាស់។
       -ក្រុមជំងឹ បាក់តេរី : មានជំងឺ Soft rot Black rot បណ្តាលមកពីមេរោគ Xanthomonas ភាគច្រើនធ្វើឲ្យរលួយបណ្តូលស្ពៃ និងរលាកក្នុងរលាក្តោបតាមស្រទាប់ៗ ហើយទន់។
       -ក្រុមវិរុស: ធ្វើឲ្យរួញស្លឹកលែងលូតលាស់ វាបណ្តាលមកពីពួកចៃ រោមបំផ្លាញ។       ២- វិធានការការពារ និងកំចាត់ជំងឺ
       -ជំងឹផ្សិត : បន្ថយការស្រោចទឹក និងស្រោចជីអាសូត ទុកឲ្យដីស្ងួត ដកស្មៅឲ្យស្អាត បាចកំបោរត្រងកន្លែងកើត និងយកថ្នំាផ្សិតដូចជា Orthocide Zineb Mancozeb ចំនួន ២០ក្រាម លាយទឹក១៥លីត្រ បាញ់ការពារនៅពេលឃើញសញ្ញាលើស្លឹកមុនពេលជំងឺនេះ រីករាលដាល។
       -ជំងឺបាក់តេរី : បន្ថយការស្រោចទឹក ដកដើមកើតជំងឺចេញ ប្តូរមុខដំនាំផ្អាកការដំាដុះ ដុតសំលាប់មេរោគក្នុងដីថា្នក់បណ្តុះ។
       -ក្រុមជំងឺវីរុស : បាញ់ថ្នាំសំលាប់ចៃ មមាច ទ្រីពដកដើមទាំងនោះចោល និងជ្រើសរើស ពូជធន់។
IV. អំពីសត្វល្អិតចង្រៃ និង ការការពារ
       ១-ដង្កូវយោលទោង : ដង្កូវប្រភេទនេះតែងតែបំផ្លាញលើប្រភេទដំណាំអំបូរស្ពៃ គ្រប់ប្រភេទវាមានអាយុកាលខ្លីពីពងរហូតដល់មេអំបៅ ចំនួនតែ្១២-១៦ថ្ងៃប៉ុណ្ណោះ វាស៊ី សំបកជាលិការុក្ខជាតិពីផ្នែកខាងក្រោមធ្វើឲ្យស្ពៃក្តោបលែងដុះលូតលាស់បាន។ ដើម្បី ការពារដង្កូវប្រភេទនេះ គឺគេចាប់ផ្តើមដំានៅចុងរដូវភ្លៀងពិសេសខែ១០-១១ ដើម្បីអោយ ស្ពៃក្តោបជាប់ ក្នុងខែទី១២ ជារដូវដែលដង្កូវយោលទោងបំផ្លាញមិនធ្ងន់ធ្ងរ។ ម្យ៉ាងទៀត គេសាបកូនស្ពៃក្តោបនៅក្នុងសំណាញ់ ការពារកូនស្ពៃមិនឲ្យមិនឲ្យមានដង្កូវចូលស៊ីធ្វើ ឲ្យស្ពៃអាចលូតលាស់លឿន។ ចំពោះកម្មវិធី IPM គេចិញ្ចឹមសត្វមានប្រយោជន៍ឲ្យតាម កំចាត់ដង្កូវយោលទោងតាមងប្រព័ន្ធ Biology Cal Control គឺឈ្មោះ Cotesia Plutellae និង MicroplitsPlutellae សត្វឳម៉ាល់ពីរប្រភេទតែងតែត្រូវការដង្កូវយោលទោង ដើម្បីបង្កើតកូន ចៅរបស់វា។
       ការសំអាតស្មៅ ជ្រើសរើសរដូវ ដាំលាយជាមួយដំនាំឯទៀត ការប្រើប្រាស់ពូជ ធន់ ជាវិធានការដែលអាចជ្រើសរើសបាន វិធានការចុងក្រោយគឺ ការប្រើប្រាស់ថ្នាំប្រភេទ ដូចជា B.T គឺ Bacilus Thutingiensis មានzondor vitagro.Dielfin. Bacillus ដោយលាយជាមួយថ្នាំ គីមីពុលដូចជា Sumicidine, Sumiothion, Me ប្រើកំរិតមួយ១,៥លីត្រ-២លីត្រ/ហ.ត។
       ២- ដង្កូវហ្វូងឈ្មោះ Spodoptera SP វាតែងតែស៊ីដំណាំស្ពៃក្តោបគ្រប់ដំណាក់កាល លូតលាស់ ធ្វើឲ្យស្ពៃក្តោបត្រូវខូចខាតទាំងស្រុង។ លក្ខណៈពិសេសរបស់វាគឺវាញាស់ទាំង ហ្វូងៗ ចាប់ពីពងទៅដល់ មេអំបៅមានអាយុ ៤២ថ្ងៃការកំចាត់មានប្រសិទ្ធភាពគឺពេលវា ទើបញាស់។
      ៣- ដង្កូវស៊ីកំពូលស្ពៃ : វាស៊ីតែកំពូលខ្លីៗ។
       ៤- សត្វទាគូ : វាស៊ីដោយចាក់ទំលុះស្លឹកឲ្យធ្លុះរទុះៗ ពេលវាទើបញាស់នៅក្នុងដី កូនដង្កូវតែងតែស៊ីឫសស្ពៃ ធ្វើឲ្យស្ពៃញមស្រពោន គេបាចមុនពេលដាំ ឬក្រោយរយះពេល ដាំមួយអាទិត្យឈ្មោះថ្នាំ Furadun ៣H និង ៥H កំចាត់ដង្កូវរបស់វានៅពេលតូចៗ។ ក្រៅពី នេះគេបាញថំា្នដូចជា ដង្កូវយោលទោងដែរ តែមិនបាញ់ថ្នាំប្រភេទ BT ទៅលើដង្កូវ SpodopteraCabbage Webworm ឬ Fleabeetle ទេ។
       ការកំចាត់តាមវីធីសាស្ត្រ ក្សេត្រសាស្ត្រ : អាចជួយឲ្យការដំាដុះលូតលាស់បានល្អ ប្រសើរ។
V. ការប្រមូលផល
       ការប្រមូលផលត្រូវធ្វើឡើងទៅតាមប្រភេទពូជ ពូជធន់មានអាយុកាល ពី៩០-១១០ថ្ងៃ ក្រោយដាំ ពូជកណ្តាលគឺ៨០-៩០ថ្ងៃពូជស្រាលពី៦៥-៧០ថ្ងៃប៉ុន្តែការដាំនៅប្រទេសកម្ពុជា សមស្របគឺពូជ៨០-៩០ថ្ងៃ គឹពូជ KK Cross និង Rareball មុនពេលប្រមូលផលគេផ្អាកការ ស្រោចទឹករយៈពេល ៥-៧ថ្ងៃ ដើម្បីស្ពៃក្តោបរឹតណែន ។ គេកាត់ដោយរក្សាសន្លឹកខៀវព័ទ្ធ ជុំវិញក្តោបចំនួន ៣-4សន្លឹកដើម្បីរក្សាទុកបានយូរ និងធានាការដឹកជញ្ចូនទៅកាន់ទីឆ្ងាយៗ នៅប្រទេសកម្ពុជាទិន្នផលជាមធ្យោមចន្លោះពី ២៥- ៣០តោន/ហ.ត។

ការដាំត្រកួន

ការដាំត្រកួន . លក្ខណទូទៅរបស់ត្រកួន         ត្រកួនជារុក្ខាជាតិត្រូវការពន្លឺថ្ងៃ និងទឹកគ្រាប់គ្រាន់។ វាអាចដុះលូតលាស់លើដីគ្រប់ប្រភេទ ជាពិសេសដី ល្បាយខ្សាច់ដែលមាន ជីជាតិ។ យើងអាចដាំវាបានគ្រប់រដូវទាំងនៅលើដី និងក្នុងទឹក។តើមានហេតុផលល្អៗអ្វីខ្លះនាំឲ្យយើងដាំត្រកួន? 1.     មានជីវជាតិច្រើនសម្រាប់ចិញ្ចឹមរាងកាយ 2.     ងាយស្រួលដាំថែទាំ និងងាយស្រួលយកនាំទៅទីផ្សារ 3.     ឆាប់បានប្រមូលផល និងប្រមូលផលបានច្រើនដង 4.     អាចដាំដុះបានលើដីគ្រប់ប្រភេទ និងគ្រប់រដូវឲ្យតែមានទឹកគ្រប់គ្រាន់ 5.     ដើមស្លឹកយកទៅធ្វើម្ហូរបានច្រើនមុខនិងមានរស់ជាតិឆ្ងាយសម្រាប់មនុស្សនិងអាចធ្វើជាចំណីសត្វ(ជ្រូក) 6.     ងាយស្រួលក្នុងការថែទាំគ្រាប់ពូជ  តើត្រកួនមានសារធាតុអ្វីខ្លះ? វិតាមីនសេ ជួយរក្សាធ្មេញ និងអញ្ចាញធ្មេញឲ្យមានសុខភាពល្អ។ បង្កើនសមត្ថភាពទប់ទល់ ឬភាពផ្សាំង និងជំងឺផ្សេងៗ វិតាមីនបេ  ជួយឲ្យសរសៃប្រសាទដំណើរការ និងបង្កើនការរំលាយអាហារ វិតាមីនអា    ជួយឲ្យភ្នែកភ្លឺមើលបានច្បាស់ល្អ ជាតិដែក        ជួយក្នុងការបង្កើតគ្រាប់ឈាមក្រហម ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវញុំាត្រកួនឲ្យបានច្រើន ប្រូតេអ៊ីន     ជួយលូតលាស់រាងកាយជាពិសេសសាច់ដុំ កាល់ស្យូម   ជាសារធាតុរ៉ែសម្រាប់ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ  .ការរៀបចំរងត្រួកួន             ចង់ឲ្យត្រកួនលូតលាស់បានល្អ យើងត្រវរើសទីកន្លែងដាំ និងធ្វើរងឲ្យបាន ត្រឹមត្រូវស្របតាម រដូវនីមួយៗ  .ការជ្រើសរើសទីកន្លែងដាំ             ការជ្រើសរើសទីកន្លែងដាំជាការសំខាន់បំផុតដើម្បីជៀសវាងការខូចខាតនិងដើម្បីទទួលបានផលច្រើន។             រដូវប្រាំងជ្រើសរើសទីកន្លែងដាំជិតប្រភពទឹក ដើម្បីងាយស្រួលក្នុងការ ស្រោចស្រពរដូវវស្សាជ្រើសរើសទីកន្លែងដាំនៅលើដីទួលខ្ពស់មិនលិចទឹក។  អ្នកដាំគួរដឹង ត្រួកួនគោកអាចដាំបានគ្រប់រដូវឲ្យតែដីធូមានជីជាតិ និងមានទឹកគ្រប់គ្រាន់  .ការធ្វើរងដាំ ·         ឧបការណ៍រៀបចំដី និងជីទ្រាប់បាតរង ចប់ជីក ចបកាប រនាស់ដៃ បង្គី ·         ខ្សែម៉ែត្រ បង្គោលចុងស្រួច ជីកំប៉ុស្ត ជីលាមកសត្វ  .១ ការធ្វើរងដាំនៅរដូវវស្សា 1.     កាប់ដីហាលរយពេល១០ថ្ងៃ ទុកឲ្យស្ងួតទើបវាយបំបែកដីឲ្យម៉ដ្ឋ។ 2.     លើករងត្រកួនដែលមានរងទទឹង១ម៉ែត្រកំពស់១តឹកកន្លះទៅ២តឹក បណ្ដោយអាស្រ័យទៅតាមស្ថានភាព ដីវែងឬខ្លី  ហេតុអ្វីត្រូវលើករងឲ្យផុតពីទឹកនៅរដូវវស្សា?             ដើម្បីការពារទឹកដក់ ឬលិចរងពេលមានភ្លៀងធ្លាក់ជោគជាំ។  .២ ការធ្វើរងដាំនៅរដូវប្រាំង 1.     កាប់ដីហាលតែរយពេល១អាទិត្យ បន្ទាប់មកវាយបំបែកដីឲ្យម៉ដ្ឋ។ 2.     លើករងដាំដែលមានទទឹង១ម៉ែត្រកំពស់១តឹក និងបណ្តោយអាសសស្រ័យទៅតាមស្ថានភាពដីវែងឬខ្លី  . ការដាក់ជីទ្រាបបាត់ 1.     យកជីកំប៉ុស្ត ឬជីលាមកសត្វផ្សេងៗដែលពុកផុយមករាយពីលើរង។ 2.     យកចបមកកាប់ជ្រុំៗដីត្រឡប់សារចុះសារឡើង ដើម្បីឲ្យជីចូលទៅក្នុងដី។ 3.     យករនាស់ដៃមករាស់ដីឲ្យបានស្មើល្អ។  អ្នកដាំគួរដឹង ·         ត្រូវវាយជីកំប៉ុស្ត ឬជីអាចម៍គោដែលពុកផុយចំនួន២ទៅ៥គីឡូនៅលើដី១ម៉ែត្របួនជ្រុងុ។ ·         មិនត្រូវយកជីកំប៉ុស្តទៅចាក់គរចោលនៅលើរង ដោយមិនជ្រុំត្រវឡប់នោះទេ ព្រោះវាធ្វើឲ្យសារធាតុ ចិញ្ចឹមនៅក្នុងជីហើរ ទៅក្នុងខ្យល់។ ដើម្បីឲ្យគ្រាប់ពូជដុះលូតលាសបានល្អ យើងត្រូវយកគ្រាប់ ពូជណាដែលមិនមានជម្ងឺ គ្មានការបំផ្លាញពី សត្វល្អិតនិងមិនទុកយូរឆ្នាំ។  . ការរៀបចំគ្រាប់ពូជ             សម្ភារសម្រាប់បណ្តុះ និងវត្ថុធាតុដើមសម្រាប់ដាំកូនឈើសម្រាប់ឈូសរង ដាំចង្អេរ ចានដែក ក្រណាត់សម្រាប់ខ្ចប់គ្រាប់ពូជត្រកួន កំទេចចំបើង។  .របៀបបណ្ដុះ 1.     យកគ្រាប់ពូជមកអុំរោយ និងរើសកំទេចកំទីសំរាមចោល់។ 2.     ដាក់គ្រាប់ពូជសំដិលហាលថ្ងៃស្រទន់រយពេល១ម៉ោង ទៅ ម៉ោង ដើម្បី សម្លាប់មេរោគដែលនៅជាប់និង គ្រាប់។ 3.     ត្រាំគ្រាប់ពូជនៅក្នុងទឹករយពេល១២ម៉ោង(១យប់) 4.     ស្រង់គ្រាប់ពូជហើយយកត្រណាត់មកខ្ចប់ និងផ្សើមទឹកឲ្យសើមៗជានិច្ច ផ្អាប់ទុកពី១ទៅ២យប់ដើម្បឲ្យ គ្រាប់ដុះពន្លកទើបយកទៅដាំ។  អ្នកដាំគួរដឹង             ត្រូវហាលគ្រាប់ពូជនៅពេលថ្ងៃស្រទន់ គឺចន្លោះពីម៉ោង៨ទៅម៉ោង១១ព្រឹក ហាលគ្រាប់ពូជនៅក្រោមថ្ងៃ ក្តៅខ្លាំងធ្វើឲ្យគ្រាប់ពូជឆ្អិនពេក​ជាហេតុនាំឲ្យគ្រាប់ ពូជមិនដុះ។    .ការសាប់គ្រាប់ ឬ ការដាំ             ឆូតកូនចង្អូរកាត់ទទឹងរងជំរៅ១សង់ទីម៉ែត្រនៅរដូវប្រាំងនិង២សង់ទីម៉ែត្រនៅ រដូវវស្សា។ របៀបដាំ 1.     ឆូតរងដាំដោយទុកចន្លោះពីចង្អូរមួយចម្ងាយកន្លះតឹក នៅរដូវប្រាំង និង១

របៀបដាំល្ហុង

១. ​ការជ្រើសរើស​ពូជ ​និង​ការត្រៀម​ពូជ​ដាំ​
​ ​ល្ហុង​ដែល​គាត់​ដាំ ជា​ពូជ​ដែល​ជ្រើសរើស និង​រក្សា​ទុក​ដោយ​ខ្លួនឯង ។ ចំពោះ​លក្ខណៈ​ពូជ​ដែល​គាត់​ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើ​មិនដាច់ដើម​មាន​សុខភាព​ល្អ ។ នៅពេល​ដែល​ផ្លែ​ទុំ​ល្អ គាត់​ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬសំដិល​រហូត​ស្ងួត (២-៣ ថ្ងៃ) ទើប​យក​ទៅ​ច្រក​កែវ​ទុក ។​
២.​ ការ​បណ្តុះ​កូន
​ ​គាត់​បាន​យក​គ្រាប់​ទៅ​បណ្តុះ មុន​នឹង​យកទៅ​ដាក់​ដាំ​ក្នុង​ចំការ ។ គាត់​យក​ដី​ដែល​មាន​ជីជាតិ​ច្រកចូល​ក្នុង​ថង់​ប្លា​ស្ទិក​ខ្មៅ​ដែល​ត្រៀម​រួចជាស្រេច បន្ទាប់មក​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ថ្ងៃ និង​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ (ឲ្យ​ដុះ​ពន្លក​សៗ) ទើប​យក​ទៅ​ដាក់​ដាំ​នៅក្នុង​ថង់​ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយ​ពី​ដាក់​គ្រាប់​បណ្តុះ​ហើយ គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​ល្ហុង​លូតលាស់​ល្អ ។ ចំពោះ​ថ្នាល​បណ្តុះ​កូន គាត់​បាន​ប្រក់​រោង​សំណាញ់​ដើម្បី​កុំ​ឲ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺ​ខ្លាំងពេក ។​
៣.​ការរៀបចំ​ដី​ដាំ
​ ​ក្នុង​ការរៀបចំ​ដី​ដាំ គាត់​ភ្ជួរហាល​ដី ៤-៥​លើក ដោយ​ចន្លោះ​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​រយៈពេល ១០ ថ្ងៃ ។ នៅពេល​ភ្ជួរ​លើ​ក​ទី ១ គាត់​បាន​ដាក់​ជីលា​មក​សត្វ​ពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរ​លុប​លើ​ផ្ទៃដី ១៣ អារ ។ ក្រោយ​ពី​ភ្ជួរ​រាស់​ហាល​ដី រួច​គាត់​លើក​ជា​រង​ដែល​មាន​ទទឹង ១,៥ ម៉ែត្រ បណ្តោយ​ទៅតាម​ស្ថានភាព​ដី ។ នៅលើ​រង គាត់​ជីករណ្តៅ​ជា​ជួរ​រណ្តៅ និ​មួយៗ​ទំហំ ៣ តឹក​បួន​ជ្រុង និង​ជំរៅ ៣ តឹក ដោយ​ទុក​ចន្លោះ​ពីរ​រណ្តៅ​មួយ​ទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុង​រណ្តៅ​និមួយៗ គាត់​ដាក់​ជីលា​មក​សត្វ​ពុកផុយ​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ ។​
៤.​ការដាំ​
​ ​គាត់​ចាប់ផ្តើម​យក​កូន​ល្ហុង​ទៅ​ដាំ​នៅ​ចុងខែ​មេសា ឬដើ​ម​ខែ​ឧសភា ដែល​ជា​ដើមរដូវ ដើម្បី​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ កូន​ល្ហុង​ដែល​គាត់​យក​មក​ដាំ​មាន​អាយុ ៤៥ ថ្ងៃ គាត់​បាន​ហែក​ថង់​ចេញ រួច​ដាក់​ក្នុង​រណ្តៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្តៅ​លុប​សង្កត់​ឲ្យ​ណែន រួច​យក​កំទេច​ចំបើង​គ្រប​ជុំវិញ​គល់ និង​ស្រោច​ទឹក​ឲ្យ​ជោគ ។ ក្នុង​មួយ​រណ្តៅ​ដាំ​មួយ​ដើម ដោយ​ជ្រើសរើស​យក​តែ​កូន​ល្ហុង​ដែល​មាន​សុខភាព​ល្អ ។​
៥.​ការថែទាំ​
​ ​នៅពេល​ល្ហុងនៅ​តូច គាត់​ស្រោច​ទឹក ១ ថ្ងៃ​ម្តង ដោយ​ប្រើ​ទុយ​យោ​បាញ់​នៅលើ​ស្លឹក​រហូត​ដល់​ល្ហុង​ធំ​ចេញ​ផ្កា​គាត់​បញ្ចូល​ទឹក​នៅ​តាម​ចន្លោះ​រង ៣ ថ្ងៃ​ម្តង លៃ​យ៉ាងណា​កុំ​ឲ្យ​ដី​ស្ងួត​ពេក ឬ​សើម​ពេក ។ ក្រៅ​ពី​ការ​ស្រោច​ទឹក គាត់​ឧស្សាហ៍​ពូន​គល់ គឺ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ឫស​ល្ហុង​មួយចំនួន​ដុះ​លើ​ផ្ទៃដី និង​ក្រោយ​ការប្រមូល​ផល​លើក​ទី ២ ។ ល្ហុង​ជា​ដំណាំ​ដែល​ត្រូវការ​ពន្លឺ​ថ្ងៃ​ដូច្នេះ​គាត់​បាន​កាច់​មែក​ងាប់ៗ​នៅ​ក្បែរ​គល់​ប្រមូល​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​កុំឲ្យ​មាន​ភាព​ស៊ុបទ្រុប​ឲ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់ ។ អ្នក​មីង​បាន​ប្រើ​ជី​កែង ចំនួន ៥ គីឡូក្រាម សម្រាប់​បំប៉ន​ដោយ​ដាក់​នៅ​ក្បែរ​គល់​មួយ​រណ្តៅ​បន្តិចៗ ។​
​ ​ក្នុង​ការដាំ​ល្ហុង​នេះ គាត់​តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើឲ្យ​ស្លឹក​ស្រ​ពោន រលួយ​ឫស និង​គល់​ត្រឹម​ស្មើ​ដី​តែម្តង ជំងឺ​ពុក​ឫសកែវ​ធ្វើឲ្យ​ស្លឹក​ឡើង​លឿង និង​បញ្ឈប់​ការចេញ​ផ្លែ ជំងឺឆ្កួត​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ ហើយ​ផ្អាក​ការចេញ​ផ្លែ ។
​ ​ចំពោះ​វិធានការណ៍​កំចាត់ បើ​ល្ហុង​នៅ​តូច​គាត់ ដក​ដើម​ចោល ឬ កាត់​ស្លឹក ឬ ត្រួយ​ដែល​កើត​ជំងឺ​ចោល ។ ចំពោះ​សត្វល្អិត​មាន​ក្រា​មរោម​ផ្លែ ដែល​ធ្វើ​ឲ្យ​ផ្លែ​មិនសូវ​លូតលាស់ ហើយ​គ្មាន​រសជាតិ ។ ករណី​សត្វ​ក្រា​រោម​ផ្លែ​គាត់​មិនទាន់ មាន​វិធានការណ៍​កំចាត់​ទេ ប៉ុន្តែ​វា​កើត​មាន​តិចតួច ប៉ុណ្ណោះ​ក្នុង​ចំការ​របស់​គាត់ ។
ផ្លែ​ល្ហុង​ខ្ចី​ដែល​បេះ​ត្រៀម​យកទៅលក់​
៦.​ការប្រមូល​ផល​
​ ​ក្រោយ​ពេល​ដាំ​បាន​រយៈពេល ៥​ខែ គាត់​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​លក់ ។ ការ​បេះ ធ្វើ​ឡើង​បន្ត​បន្ទាប់​ក្នុង​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ក្រោយ​ពី​បេះ​លើក​ទី ១ រហូត​ដល់​ខ្សោយ ទើប​គាត់​កាប់​ដើម​ចាស់ចោល និង​ដាំ​ថ្មី​ឡើងវិញ ។ តាម​ការប៉ាន់ស្មាន​របស់គាត់ ជា​សរុប​គាត់​បេះ​លក់បាន​ប្រមាណ ១២ តោន (​ល្ហុង​ខ្ចី​) ។ ហើយ​បើ​ទូទាត់​លើ​ការចំណាយ គាត់​ទទួលបាន​ចំណូល​សុទ្ធ ២-៣ លាន​រៀល ។
ទិដ្ឋភាព​ផ្លែ​ល្ហុង​ដែលបំផ្លាញ​ដោយ​សត្វ​ក្រា
៧.​ចំណាប់អារម្មណ៍​របស់​កសិករ​
​ ​អ្នក​មីង​មាន​ចំណាប់​អារម្មណ៍​ថា គាត់​ពេញចិត្ត​នឹង​ទិន្នផល​ដែល​គាត់​ទទួលបាន ។ ការដាំ​ល្ហុង​ចំណាយ​ពេល​ថែទាំ​តិច​ជាង​ការដាំ​បន្លែ រីឯ​ផល​ដែល​បាន​មក​ងាយស្រួល​លក់ ហើយ​គាត់​សង្ឃឹមថា ទៅ​ថ្ងៃមុខ គាត់​នឹង​អាច​ទទួលបាន​នូវ​បច្ចេកទេស​ថ្មីល្អៗ មក​អនុវត្តន៍​លើ​ចំការ​របស់​គាត់ ដើម្បីឲ្យ​ទទួលផល​កាន់​តែ​ខ្ពស់ ។​
​ ​សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ល្ហុង​មាន​:
​ ​ ​- ជ្រើសរើស​ពូជ​ដែល​មាន​ផ្លែ​ធំ​វែង និង​ទុំ​ល្អ​ទុក​ធ្វើ​ពូជ
​ ​ ​- បណ្តុះ​គ្រាប់ និង​ថែទាំ​ឲ្យ​កូន​ល្ហុង​មាន​សុខភាព​ល្អ មុន​យកទៅ​ដាំ​ក្នុង​ចំការ
​ ​ ​- ភ្ជួរ​ដី​ហាល​ច្រើនសារ​ឲ្យ​ដី​ធូរ និង​ស្ងួត​ទឹក
​ ​ ​- រៀបចំ​រណ្តៅ​ជា​ជួរ​ដាំ​នៅពេល​មាន​អាយុ ៤៥ ថ្ងៃ ដោយ​ជ្រើសរើស​តែ​កូន​មាន​សុខភាព​ល្អ​
​ ​ ​- ថែទាំ​គ្រប់​គល់ ពូន​គល់ បោច​ស្មៅ និង​កាច់​ស្លឹក​ងាប់ៗ​នៅ​ខាងក្រោម​ចោល​ស្រោច​ទឹក​ពេល​ល្ហុង​នៅ​តូច និង ៣ ថ្ងៃ​ម្តង ពេល​ផ្កា ។​